នៅក្នុងឆ្នាំ 2021 ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប តាមរយៈមូលនិធិ Caritas និង Credit Suisse APAC នាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់ក្រសួងការងារ និងកម្មវិធីភាពជាដៃគូសម្រាប់ការការពារកុមារ (3PC) បានរួមគ្នាធ្វើផែនទី និងធ្វើការប៉ាន់ប្រមាណលើ អ្នកផ្តល់សេវាបណ្តុះបណ្តាលវិជ្ជាជីវៈនិងការងារនៅទូទាំងខេត្តអាទិភាពចំនួនប្រាំមួយក្នុងប្រទេសកម្ពុជា រូមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

សៀវភៅមគ្គុទេ្ទសក៍ ស្តីអំពីវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនិង សេវាកម្មស្វែងរកការងារ គឺជាលទ្ធផលនៃការគូសវាសផែនទីដែលសៀវភៅមគ្គុទេ្ទសក៍មួយនេះបង្ហាញពីការបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេវាកម្មស្វែងរកការងារផ្សេងៗ នៅទូទាំងខេត្តទាំងប្រាំមួយ ហើយវាក៏រំលេចនូវជម្រើស និងលក្ខខណ្ឌផ្សេងៗ រួមទាំងសេវាដែលមានប្រព័ន្ធសង្គ្រោះដ៏រឹងមាំនៅនឹងកន្លែងដែលបានបើកទូលាយចំពោះសមភាពយេនឌ័រ ផ្សេងៗគ្នា និងសម្រាប់ជនពិការផងដែរ។

គោលបំណងនៃសៀវភៅមគ្គុទេ្ទសក៍នេះ គឺដើម្បីឲ្យបុគ្គលិក (អង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកដឹកនាំយុវជន គ្រូបង្រៀន ជាដើម) ដែលធ្វើការជាមួយ ជនងាយរងគ្រោះ ដើម្បីស្វែងរកការបណ្តុះ បណ្តាលវិជ្ជាជីវៈ និងជម្រើសការងារដែលសមស្របបំផុតទៅនឹងតម្រូវការរបស់អតិថិជនរបស់ពួកគេ ហើយបញ្ជូនអតិថិជនទាំងនោះទៅទទួលសេវាសមស្របបំផុត ។

ជាមួយនឹងគេហទំព័រអនឡាញជាភាសាខ្មែរ យុវជននិងក្រុមគ្រួសាររបស់គេនឹងអាចស្វែងរក និងទទួលបានការគាំទ្រដែលនឹងធ្វើឲ្យពួកគេកាន់តែប្រសើរឡើង ក្នុងការរកប្រាក់ចំណូលប្រកបដោយនិរន្តរភាព។

ស្របតាមគោលនយោបាយជាតិលើផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ២០១៧-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណងណែនាំការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ជំនាញ និងធ្វើការសម្របសម្រួលឲ្យកាន់តែប្រសើរឡើងក្នុងចំណោមអ្នកពាក់ព័ន្ធក្នុងការអភិវឌ្ឍជំនាញនៅកម្ពុជា នាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់ក្រសួងការងារ និង កម្មវិធីភាពជាដៃគូសម្រាប់ការការពារកុមារ (3PC) រំពឹងថា សៀវភៅមគ្គុទេ្ទសក៍ស្តីអំពីវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនិង សេវាកម្មស្វែងរកការងារមួយនេះនឹងអនុញ្ញាតឲ្យយុវជនកម្ពុជា និង ជនងាយរងគ្រោះ អាចទទួលបាននូវសេវាបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេវាកម្មរកការងារ ដើម្បីទទួលបានសេវាគាំទ្រ ដែលអាចឱ្យពួកគេទទួលបានការងារដែលពួកគេត្រូវការ និងរួមចំណែក ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់ក្រសួងការងារ សម្រាប់ភាពជាដៃគូ និងការគាំទ្រយ៉ាងពេញលេញ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ EU, Caritas និង Credit Suisse APAC Foundation ដែលធ្វើឲ្យកិច្ចការមួយនេះសម្រេចទៅបាន។ យើងរួមគ្នាកសាងអនាគត!

អរគុណទៅកាន់អ្នកគាំទ្ររបស់យើង